Home > Job Opportunities > Market Risk Management Staff

Market Risk Management Staff

ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកសម្រាប់​មុខតំណែងដូច​ខាងក្រោម៖

  • មុខតំណែង           ៖    បុគ្គលិកគ្រប់គ្រងហានិភ័យទីផ្សារ
  • ទីកន្លែង​ធ្វើការ      ៖    ភ្នំពេញ
  • ​ឈប់ទទួល​ពាក្យ   ៖ ថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២   ថ្ងៃទី ១៥ ខែ ​កុម្ភៈ ឆ្នាំ​ ២០១៩

ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ

  • សិក្សាស្វែងយល់អំពីលំហូរធុរកិច្ច ដែលពាក់ព័ន្ធទៅនឹងហានិភ័យទីផ្សារ
  • សិក្សាស្វែងយល់ និងកំណត់នូវអត្តសញ្ញាណនៃហានិភ័យទីផ្សារដែលកំពុងកើតមាន ឬអាចកើតមានឡើងចំពោះធនាគារ ដូចជាហានិភ័យអត្រាការប្រាក់ និងហានិភ័យអត្រាប្តូរប្រាក់ ។
  • សិក្សាស្វែងយល់ វាយតម្លៃនូវទំហំប៉ះពាល់ និងភាពអាចកើតមានឡើងនៃហានិភ័យទីផ្សារដែលបាន កំណត់អត្តសញ្ញាណរួចហើយ ។
  • រាយការណ៍អំពីលទ្ធផល នៃការកំណត់ វាយតម្លៃ និងវិភាគហានិភ័យទីផ្សារជូនថ្នាក់ដឹកនាំ ។
  • ចូលរួមក្នុងការ​កែ​សម្រួល​គោលនយោបាយ ឬ​គោលការណ៍​នានា​របស់​ធនាគារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ហានិភ័យទីផ្សារ ។
  • តាមដាន និងពិនិត្យឡើងវិញ នូវប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យទីផ្សារ របស់ធនាគារ និងធ្វើការកែសម្រួលក្នុងករណីមានចំណុចខ្សោយ ឬខ្វះចន្លោះ ។
  • តាមដានការវិវត្តន៍របស់ស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ ដើម្បីមានធាតុចូលបន្ថែមក្នុងការកំណត់ហានិភ័យទីផ្សារ ។
  • រៀបចំរបាយការណ៍ស្តីពីហានិភ័យទីផ្សារប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ជូនថ្នាក់ដឹកនាំ និងគណៈកម្មការគ្រប់គ្រងហានិភ័យពិនិត្យ ។
  • សហការជាមួយ​នាយកដ្ឋានផ្សេងៗពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ហានិភ័យ​ទីផ្សារ ។

លក្ខខណ្ឌ​នៃការ​ជ្រើសរើស

បេក្ខជនទាំង​២ភេទ​ត្រូវ​​មាន​គុណសម្បត្តិ​ដូច​ខាងក្រោម៖

  • ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុមិនលើសពី ៣៥ ឆ្នាំ
  • មានទំនាក់ទំនងល្អ អាចធ្វើការងារជាក្រុមបាន
  • មានភាពស្មោះត្រង់ អត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ
  • បរិញ្ញាបត្រធនាគារ ហិរញ្ញវត្ថុ គណនេយ្យ  គ្រប់គ្រងពាណិជ្ជកម្ម ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • ត្រូវមានបទពិសោធន៍យ៉ាងតិច២ឆ្នាំជាមួយវិស័យធនាគារទាក់ទងនិងការគ្រប់គ្រងហានិភ័យទីផ្សារ
  • ចេះប្រើកុំព្យូទ័រ និងកម្មវិធី Microsoft Office , Internet E-mail និងកម្មវិធីសន្ទនាផ្សេងៗ
  • ចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់បាន
  • រៀបចំផែនការ
  • អាចចូលរួមបង្កើតគោលការណ៍គ្រប់គ្រងហានិភ័យទីផ្សារ
  • យល់ដឹងអំពីដំណើរការទូទៅរបស់ធនាគារ និងផលិតផលហិរញ្ញវត្ថុ
  • យល់ដឹងអំពីវិស័យកសិកម្ម
  • មានចំណេះដឹងក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

បៀវត្ស​និង​អត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្សមានលក្ខណៈប្រកួតប្រជែងទីផ្សារ
  • ការតម្លើងបៀវត្ស និងប្រាក់រង្វាន់ប្រចាំឆ្នាំ និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
  • ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្របនឹងច្បាប់ការងារ
  • ផ្តល់ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍សមត្ថភាព

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និង​ភ្ជាប់​នូវ​ឯកសារ​ភ្ជាប់​​ខាង​លើមកអាសយដ្ឋាន​ទំនាក់ទំនង​ខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស

# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh

បញ្ជាក់៖ បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ: 023 220 810 (Office) 010 611 960 (រៀងរាល់ម៉ោងធ្វើការ)