Home > Latest News > ឯកឧត្តម កៅ ថាច បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវរបស់ប្រជាកសិករ

ឯកឧត្តម កៅ ថាច បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវរបស់ប្រជាកសិករ

ភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង៉ចាម ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវរបស់ប្រជាកសិករ និងចុះស្ទង់តម្លៃស្រូវ​ IR ដែលកំពុងច្រូតកាត់នៅចុងរដូវ។ តាមការអោយដឹងពីកសិករនៅក្នុងភូមិបានអោយដឹងថា តំលៃស្រូវ IR ហាលស្ងួត ពួកគាត់អាចលក់បាន ៨០០រៀល ក្នុងមួយគីឡូក្រាម។ ទន្ទឹមនេះ ឯកឩត្តម កៅ ថាច បានដោះស្រាយនូវចំងល់មួយចំនួនដែលបងប្អូនប្រជាកសិករអំពីការធ្លាក់ថ្លៃស្រូវក្រោមតំលៃទីផ្សារនាពេលកន្លងមកដើម្បីអោយបងប្អូនបានយល់ និងជ្រួតជ្រាប។ ទន្ទឹមនេះ ឯកឧត្តម កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល បានធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ឥណទានសហគមន៍កសិកម្មដល់បងប្អូនក្នុងភូមិ និងបន្តលើកទឹកចិត្តអោយបងប្អូន ក្នុងករណីមានតម្រូវការឥណទាន បងប្អូនអាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទបាន ដោយអត្រាការប្រាក់អនុគ្រោះ។