Home > Latest News > កិច្ចប្រជុំស្វែងរកដំណោះស្រាយជាធាតុចូលក្នុងវិស័យស្រូវអង្ករដើម្បីបន្តនិរន្តភាព និងជំរុញ….

កិច្ចប្រជុំស្វែងរកដំណោះស្រាយជាធាតុចូលក្នុងវិស័យស្រូវអង្ករដើម្បីបន្តនិរន្តភាព និងជំរុញ….

ធនាគារអភិវឌ្ឍន៍ជនបទ៖ រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបន្តដឹកនាំប្រជុំលើកទី២ជាមួយតំណាងក្រុមហ៊ុននាំចេញអង្ករ និងតំណាងរោងម៉ាស៊ីនកិនស្រូវដើម្បី៖
-ស្នើសុំផ្តល់ព័ត៍មានជាក់លាក់ជាធាតុចូលលើបញ្ហាដាំដុះ ការផលិតនិងកែច្នៃ និងការនាំចេញអង្ករ
-រកដំណោះស្រាយលើបញ្ហាដាច់ចរន្តអគ្គិសនីដែលរាំងស្ទះដល់ការផលិត និងកែច្នៃ
-បញ្ហាទុនបង្វិល
-ផ្សេងៗ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការរំលឹកដោយសង្ខេបពីលទ្ធផលនៃកិច្ចប្រជុំដែលក្រុមការងារបានប្រជុំរួចហើយកាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩កន្លងទៅ។ ដោយឡែកកិច្ចប្រជុំនៅថ្ងៃនេះ ឯកឧត្តម កៅ ថាច បន្តស្នើសុំអោយអង្គប្រជុំផ្តល់ព័ត៍មានជាក់លាក់លើបញ្ហាដាំដុះ ការផលិតកែច្នៃ ការនាំចេញអង្ករ និងបញ្ហាអគ្គិសនីដែលបងប្អូនអ្នកផលិតកែច្នៃកំពុងជួបបញ្ហា ជាពិសេសអំពីបញ្ហាជុំវិញទុនបង្វិលរបស់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីធ្វើជាធាតុចូលក្នុងរបាយការណ៍ដើម្បីដាក់ជូនថ្នាក់ដឹកនាំ។