Home > Latest News > កម្មវិធីអបអរសាទរ ទិវាអន្តរជាតិនារី ឆ្នាំ២០១៩ នៃធនាគារអភិវឌ្ឍន៍ជនបទ

កម្មវិធីអបអរសាទរ ទិវាអន្តរជាតិនារី ឆ្នាំ២០១៩ នៃធនាគារអភិវឌ្ឍន៍ជនបទ

ធនាគារអភិវឌ្ឍន៍ជនបទ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី នៅធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្សក្រោមអធិបតីភាព ឯកឩត្តម កៅ ថាច អគ្គនាយក និងលោកជំទាវ
នៃធនាគារអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាពគ្រប់ផ្នែក រួមនឹងនិយោជិតនៃធអជទាំងអស់ និងនិយោជិតជានារីសរុបចំនួន៣០នាក់។ ឆ្លៀតក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា ឯកឩត្តម អគ្គនាយក ព្រមទាំងលោកជំទាវ បានផ្តល់ជូននូវថវិកាមួយចំនួនជូនដល់និយោជិតជាស្ត្រី ដើម្បីជាកំលាំងចិត្តក្នុងការខិតខំព្យាយាមបំពេញការងារ និងបានសម្រេចស្នាដៃជូនស្ថាប័ននាពេលកន្លងមក ។