Home > Latest News > Project Support officer

Project Support officer

ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកសម្រាប់​មុខតំណែងដូច​ខាងក្រោម៖

  • មុខតំណែង៖          បុគ្គលិកគាំទ្រគម្រោង
  • ទីកន្លែង​ធ្វើការ៖    ភ្នំពេញ
  • កាលបរិច្ឆេទ​ឈប់ទទួល​ពាក្យ៖ ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២  ត្រូវ ថ្ងៃទី 18 ខែ ​កក្កដា ឆ្នាំ​ ២០១៨

គោលបំណងនៃមុខតំណែង ៖

ជួយគាំទ្ររាល់សកម្មភាព នៃការអភិវឌ្ឍន៍និងអនុវត្តគម្រោង

ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ

  • ចូលរួមបង្កើតផែនការសកម្មភាពគម្រោង គម្រោងថវិកា និងសូចនាករគម្រោង ដើម្បីដាក់អនុវត្ត។
  • សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបានការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។
  • តាមដាន, កត់ត្រា, ផ្ទៀងផ្ទាត់, និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពគម្រោងនិងរបាយការណ៍បញ្ចប់គម្រោង ដើម្បីធានា​ ការអនុវត្ត​គម្រោងតាម​ផែនការ​ស​កម្មភាពដែលបានកំណត់។
  • ចូលរួមសិក្សាស្រាវជ្រាវ និងរៀបចំសំណើគម្រោង។
  • បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ តាមឋានុក្រម។

លក្ខខណ្ឌ​នៃការ​ជ្រើសរើស

បេក្ខជនទាំង​២ភេទ​ត្រូវ​​មាន​គុណសម្បត្តិ​ដូច​ខាងក្រោម៖

  • បរិញ្ញាបត្រ គ្រប់គ្រងហិរញ្ញវត្ថុ/គណនេយ្យ ឬបរិញ្ញាបត្រពាក់ព័ន្ធ​
  • មានបទពិសោធន៍យ៉ាងតិច១ឆ្នាំ នៅក្នុងការងារ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រងគម្រោងឬផ្នែកទីផ្សារ ដូចជា ការរៀបចំ​ផែនការ​សកម្មភាព និងថវិកាគម្រោង សិក្សាស្រាវជ្រាវក្នុងការរៀបចំសំណើគម្រោង
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន​ទាំង​ការ​អាន សរសេរ​និង​និយាយ
  • ចេះរៀបចំបែបបទអត្ថបទជាភាសាខ្មែរ
  • ចេះប្រើប្រាស់កម្មវិធី Microsoft office និង SPSS
  • ប៉ិនប្រសព្វក្នុងការទំនាក់ទំនង និងការធ្វើការងារជាក្រុម

បៀវត្ស​និង​អត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្សដែលមានលក្ខណៈប្រកួតប្រជែងទៅតាមសមត្ថភាពនិងបទពិសោធន៍ការងារ។
  • ការតម្លើងបៀវត្ស និងប្រាក់រង្វាន់ប្រចាំឆ្នាំ និង អត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
  • ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្របនឹងច្បាប់ការងារ
  • ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព

ឯកសារភ្ជាប់ដែលតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ថតចម្លង​១ច្បាប់
  • សៀវភៅគ្រួសារ /សៀវភៅស្នាក់នៅ/លិខិត​បញ្ជាក់ទីលំនៅ ថតចម្លង​១ច្បាប់

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និង​ភ្ជាប់​នូវ​ឯកសារ​ភ្ជាប់​​ខាង​លើមកអាសយដ្ឋាន​ទំនាក់ទំនង​ខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស

# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh

បញ្ជាក់៖ បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ: 023 220 810 (Office) 010 611 960 (រៀងរាល់ម៉ោងធ្វើការ)