Home > គម្រោង > ដំណាំកៅស៊ូគ្រួសារ

ដំណាំកៅស៊ូគ្រួសារ

ចំការកៅស៊ូគ្រួសារ (ដំណាក់កាលពិសោធន៍សាកល្បងរបស់ AFD)

ឧស្សាហកម្មចម្ការកៅស៊ូកម្ពុជា បានស្គាល់ពីសារៈសំខាន់នៃកិច្ចអភិវឌ្ឍ តាំងពីមុនពេលត្រូវបំផ្លាញដោយ សង្គ្រាមស៊ីវិលនៅអំឡុង ២០ឆ្នាំចុងក្រោយនេះ ។ ផែនការនៃការដាំដុះ គឺជាកម្មវត្ថុនៃកិច្ចពិភាក្សាយ៉ាងល្អិតល្អន់រវាង អាជ្ញាធរកម្ពុជាជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់បារាំង វាជាកិច្ចព្រមព្រៀងមួយមានអន្តរាគមន៍ទៅលើវត្ថុបំណង សំខាន់ៗ ក្នុងការធ្វើឯកជនភាវូបនីយកម្មនៃចម្ការកៅស៊ូឧស្សាហកម្ម ដែលត្រូវបានធ្វើជាតូបនីយកម្មនៅក្នុងឆ្នាំ ១៩៧៩ និងការអភិវឌ្ឍចម្ការកៅស៊ូគ្រួសារនៅលើតំបន់ប្រពៃណីនៃដំណាំកៅស៊ូ ។

52651822246b6bf2c8f2ce

វត្ថុបំណង យុត្តិកម្ម និងមធ្យោបាយរបស់គម្រោង

គម្រោងសាកល្បងដែលមានរយៈពេល ០៣ឆ្នាំ គឺមានវត្ថុបំណងក្នុងការធ្វើតេស្តសាកល្បងទៅលើផ្ទៃដី ចំនួន ១,៥០០ហ.ត ដែលជាដំណោះស្រាយសមរម្យបំផុតសម្រាប់ទាំងផែនការបច្ចេកទេស, ផែនការរៀបចំស្ថាប័ន, រួមនឹងផែនការហិរញ្ញវត្ថុផងដែរ ដោយផ្ដល់លទ្ធភាពចំពោះការអភិវឌ្ឍនូវចម្ការកៅស៊ូគ្រួសារជាទ្រង់ទ្រាយធំ ។ នៅ ដំណាច់នៃដំណាក់កាលពិសោធន៍នេះ កម្មវិធីជារចនាសម្ព័ន្ធមួយត្រូវបានចាប់ផ្ដើមសម្រេចឱ្យធ្វើការអនុវត្តនៅលើផ្ទៃ ដីប្រមាណជា ២០,០០០ហ.ត ដោយមានការចូលរួមពីធនាគារពិភពលោក។ ធនាគារពិភពលោកបានបង្ហាញអំពី ចំណាប់អារម្មណ៍របស់ខ្លួន និងបានចូលរួមជាអ្នកសង្កេតការចំពោះការវាយតម្លៃគម្រោងពិសោធន៍សាកល្បងដែល បានអនុវត្ត ។

គម្រោងនេះបានផ្ដល់ជាសំខាន់ដល់កសិករតូចតាច ដែលដាំដុះក្នុងទ្រង់ទ្រាយផ្ទៃដីតិចជាង ០៥ហ.ត ប៉ុន្តែប្រព័ន្ធនៃការអនុវត្ត នឹងត្រូវធ្វើការសាកល្បងដូចគ្នាចំពោះចម្ការកៅស៊ូជាលក្ខណៈបុគ្គល ដែលមានទំហំធំជាង នេះ។

រចនាសម្ព័ន្ធនៃគម្រោង

ការអភិវឌ្ឍចម្ការកៅស៊ូគ្រួសារ គួរត្រូវពឹងផ្អែកទៅលើរចនាសម្ព័ន្ធថ្នាក់ជាតិ ទៅតាមប្រភេទនៃសង្គម “ជា សេដ្ឋកិច្ចចំរុះ” ដោយផ្សារភ្ជាប់ជាមួយនឹងដៃគូនានារបស់គម្រោង ។

ដោយធ្វើការគិតគូរពិចារណាទៅលើការពន្យាពេលវែងនៃការទទួលផលរបស់ដើមកៅស៊ូ គម្រោងនឹងសម្រប សម្រួលរៀបចំជា ឥណទានរយៈពេលវែង ដែលមានលក្ខខណ្ឌដូចតទៅៈ

  • រយៈពេលខ្ចីចងការ ២០ឆ្នាំ (ជាអតិបរមា)
  • រយៈពេលអនុគ្រោះ ១០ឆ្នាំ (ដំបូង)
  • ការទូទាត់សងត្រឡប់ពីកសិករអ្នកដាំ នឹងចាប់ផ្ដើមពីឆ្នាំទី ១១ឡើងទៅ ។

លក្ខខណ្ឌឥណទាន

  • អត្រាការប្រាក់ ៧% ក្នុង ១ឆ្នាំ
  • ទំហំទឹកប្រាក់ត្រៀម ១,០០០ដុល្លារ ក្នុង១ហ.ត

វត្ថុបំណងរបស់រដ្ឋាភិបាល

  • ការប្រយុទ្ធទល់នឹងភាពក្រីក្រនៅមជ្ឈដ្ឋានជនបទ
  • ការការពាបរិស្ថានដោយកែលម្អររុក្ខជាតិគ្របដី និង
  • ការបង្កើននូវនីហរ័ណកម្មកៅស៊ូធម្មជាតិ ដើម្បីជួយសេដ្ឋកិច្ចជាតិ ។