ពត៌មានថ្មីៗ

កម្មវិធីអបអរសាទរ ទិវាអន្តរជាតិនារី ឆ្នាំ២០១៩ នៃធនាគារអភិវឌ្ឍន៍ជនបទ

ធនាគារអភិវឌ្ឍន៍ជនបទ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី នៅធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្សក្រោមអធិបតីភាព ឯកឩត្តម កៅ ថាច អគ្គនាយក និងលោកជំទាវ Read More »

កិច្ចសម្ភាសន៍រវាងឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV

ធនាគារអភិវឌ្ឍន៍ជនបទ ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កិច្ចសម្ភាសន៍រវាងឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ជាមួយទូរទស្សន៍ BTV ស្តីពីដំណើរការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍លើគម្រោងច្រវ៉ាក់ផលិតកម្មបន្លែសុវត្ថិភាព របស់កសិករ របស់សហគមន៍ដាំដុះបន្លែ ឬក្រុមហ៊ុនទទួលទិញបន្លែក្នុងព្រះរាជាណាចក្រកម្ពុជា។ Read More »

របាយការណ៏ប្រចាំឆ្នាំ សំរាប់ឆ្នាំ ២០១៧

សូមអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍ជនបទ។ អ្នកអាចអានរបាយការណ៍ប្រចាំឆ្នាំរបស់យើងខាងក្រោម (ទ្រង់ទ្រាយឯកសារ PDF) សម្រាប់ព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុប្រចាំឆ្នាំទាំងនោះ។ លោកអ្នកអាចចូលអានរបាយការណ៏ ប្រចាំឆ្នាំ ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ ជាភាសាខ្មែរតាមរយះ តំណរភ្ជាប់នេះ រឺ លោក អ្នកអាចទាញយកឯកសារ នេះដោយគ្រាន់តែ ចុច Mouse ខាងស្តាំលើតំណរភ្ជាប់ ហើយរើសយកពាក្យ Save Link As ។ Read More »

សេចក្តីប្រកាសព័ត៌មានអំពីតម្លៃស្រូវអ៊ីអ៊ែ តាមបណ្តាខេត្តមួយចំនួនរបស់ធនាគារអភិវឌ្ឍន៍ជនបទ

ធនាគារអភិវឌ្ឍន៍ជនបទមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា បន្ទាប់​ពីមានកិច្ចប្រជុំ ជាមួយក្រសួងពាណិជ្ជកម្ម រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញអង្ករ និងភាគីពាក់ព័ន្ធលើ​បញ្ហា​ថ្លៃស្រូវអ៊ីអ៊ែ រួចមក ធនាគារអភិវឌ្ឍន៍ជនបទ បានពិនិត្យឃើញថា ថ្លៃស្រូវអ៊ីអ៊ែតាមបណ្តាខេត្ត ដែលផលិត​ស្រូវ​ប្រភេទនេះ មានស្ថានភាពប្រែប្រួលជាវិជ្ជមាន ដោ​យ​គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្រូវ​អ៊ី​អ៊ែ ​មាន​​ថ្លៃ​ប្រែ​ប្រួល​តាមតំបន់មួយចំនួនដូចខាងក្រោម៖ ១៖ តំបន់ខេត្តកំពង់ធំ មានតម្លៃចន្លោះពី៧៩០រៀល ​ទៅ៨០០រៀល ​ក្នុង១គីឡូក្រាម ២៖ តំបន់ខេត្តកណ្តាល មានតម្លៃចន្លោះពី​៨០០រៀល ​ទៅ៨៣០រៀល ​ក្នុង១គីឡូក្រាម ៣៖ តំបន់ខេត្តតាកែវ មានតម្លៃចន្លោះពី​៨០០រៀល ​ទៅ៨៥០រៀល ​ក្នុង១គីឡូក្រាម ៤៖ តំបន់ខេត្តព្រៃវែង ​មានតម្លៃចន្លោះពី​៧៩០រៀល ​ទៅ៨០០រៀល ​ក្នុង១គីឡូក្រាម   Read More »

ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ឃ្លាំងស្តុកស្រូវចំនួន៥ម៉ឺនតោន និងឡសម្ងួតស្រូវចំនួន១៥០០តោនក្នុងមួយថ្ងៃដែលធំជាងគេនៅក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជា បំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនខ្មែរហ្វូត គ្រុប ភីអិលស៊ី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P.) ក្នុងតម្លៃសរុបចំនួន ៥ លានដុល្លារអាមេរិក ក្រោម Read More »