Home > Job Opportunities > Credit Staff

Credit Staff

ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកសម្រាប់​មុខតំណែងដូច​ខាងក្រោម៖

  • មុខតំណែង           ៖    បុគ្គលិក​​ឥណទាន ( ០១ នាក់ )
  • ទីកន្លែង​ធ្វើការ      ៖    ខេត្តត្បូងឃ្មុំ
  • ​ឈប់ទទួល​ពាក្យ   ៖ ថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ

  • ធ្វើផែនការយុទ្ធសាស្ត្របញ្ចេញឥណទានសម្រាប់ទ្រទ្រង់វិស័យកសិកម្មខ្នាតតូច ទៅតាមទំហំ និងគោលដៅកំណត់ដោយ ប្រធានទទួលបន្ទុក
  • អនុវត្តការបញេ្ចញឥណទានទៅតាមផែនការ ដោយអនុលោមតាមគោលការណ៍ និងនីតិវិធីឱ្យបានត្រឹមត្រូវ
  • ចុះផ្សព្វផ្សាយផលិតផលដល់អតិថិជនគោលដៅ
  • តាមដានការប្រើបា្រស់បា្រក់កម្ចីដែលបានផ្តល់
  • ត្រួតពិនិត្យតាមដានការទូទាត់សងបំណុល
  • ដោះសា្រយបញ្ហាឥណទាន និងសម្របសម្រួលរាល់ការតវ៉ារបស់អតិថិជន
  • គ្រប់គ្រងរាល់ឯកសារឥណទានកសិកម្មខ្នាតតូច
  • ធ្វើរបាយការណ៍

លក្ខខណ្ឌ​នៃការ​ជ្រើសរើស

បេក្ខជនទាំង​២ភេទ​ត្រូវ​​មាន​គុណសម្បត្តិ​ដូច​ខាងក្រោម៖

  • អាទិភាព​សម្រាប់​បេក្ខជន​ដែល​មាន​ទីលំនៅ នៅខេត្តត្បូងឃ្មុំ
  • មាន​បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារ ឬ សញ្ញាបត្រជំនាញប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • ធ្លាប់មាន​បទពិសោធន៍​យ៉ាងតិច ២ឆ្នាំក្នុងការងារឥណទាន
  • ចេះ​ប្រើ​ប្រាស់ Microsoft office ( Word, Excel, Power Point, Access), Internet & Email
  • ចេះ​ភាសា​អង់គ្លេស​ (មធ្យម)
  • ចេះ​រៀបចំ និងវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
  • មានកម្រិតយល់ដឹងល្អក្នុងការរៀបចំផែនការអាជីវកម្ម
  • មានភាពស្មោះត្រង់ និងរួសរាយ​រាក់ទាក់ មានភាព​អំណត់ខ្លាំងក្នុងការងារ

បៀវត្ស​និង​អត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្ស៖ $250-$350 (តាមសមត្ថភាព &បទពិសោធន៍ )
  • ការតម្លើងបៀវត្ស និងប្រាក់រង្វាន់ប្រចាំឆ្នាំ និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
  • ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្របនឹងច្បាប់ការងារ
  • ផ្តល់ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍សមត្ថភាព

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និង​ភ្ជាប់​នូវ​ឯកសារ​ភ្ជាប់​​ខាង​លើមកអាសយដ្ឋាន​ទំនាក់ទំនង​ខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស

# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh

បញ្ជាក់៖ បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ: 023 220 810 (Office) 010 611 960 (រៀងរាល់ម៉ោងធ្វើការ)