Home > Latest News > ឯកឩត្តម កៅ ថាច និងសហការី បានអញ្ជើញចូលរួមកម្មវិធីរាប់បាត្រនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ឯកឩត្តម កៅ ថាច និងសហការី បានអញ្ជើញចូលរួមកម្មវិធីរាប់បាត្រនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ព្រឹកថ្ងៃព្រហ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ពស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចូលរួមកម្មវិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨អង្គនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ដែលខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុចនេះ។