Home > Job Opportunities > បុគ្គលិកគ្រប់គ្រងហានិភ័យទីផ្សារ

បុគ្គលិកគ្រប់គ្រងហានិភ័យទីផ្សារ

ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រូវ​ការ​ជ្រើសរើស​បុគ្គលិកសម្រាប់​មុខតំណែងដូច​ខាងក្រោម៖

មុខតំណែង បុគ្គលិកគ្រប់គ្រងហានិភ័យទីផ្សារ
ទីកន្លែង​ធ្វើការ ភ្នំពេញ
ឈប់ទទួល​ពាក្យ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី ០៣ ខែ ​តុលា ឆ្នាំ​ ២០១៩

ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ

  • សិក្សាស្វែងយល់អំពីលំហូរធុរកិច្ច ដែលពាក់ព័ន្ធទៅនឹងហានិភ័យទីផ្សារ
  • សិក្សាស្វែងយល់ និងកំណត់នូវអត្តសញ្ញាណនៃហានិភ័យទីផ្សារដែលកំពុងកើតមាន ឬអាចកើតមានឡើងចំពោះធនាគារ ដូចជាហានិភ័យអត្រាការប្រាក់ និងហានិភ័យអត្រាប្តូរប្រាក់ជាដើម ។
  • សិក្សាស្វែងយល់ វាយតម្លៃនូវទំហំប៉ះពាល់ និងភាពអាចកើតមានឡើងនៃហានិភ័យទីផ្សារដែលបាន កំណត់អត្តសញ្ញាណរួចហើយ ។
  • ចូលរួមក្នុងការ​កែ​សម្រួល​គោលនយោបាយ ឬ​គោលការណ៍​នានា​របស់​ធនាគារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ហានិភ័យទីផ្សារ ។
  • តាមដាន និងពិនិត្យឡើងវិញ នូវប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យទីផ្សារ របស់ធនាគារ និងធ្វើការកែសម្រួលក្នុងករណីមានចំណុចខ្វះចន្លោះ ។
  • តាមដានការវិវត្តន៍របស់ស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ ដើម្បីមានធាតុចូលបន្ថែមក្នុងការកំណត់ហានិភ័យទីផ្សារ ។

លក្ខខណ្ឌ​នៃការ​ជ្រើសរើស

បេក្ខជនទាំង​២ភេទ​ត្រូវ​​មាន​គុណសម្បត្តិ​ដូច​ខាងក្រោម៖

  • មានសញ្ជាតិខ្មែរ និងមានអាយុមិនលើសពី ៣៥ ឆ្នាំ
  • មានបរិញ្ញាបត្រធនាគារ ហិរញ្ញវត្ថុ គណនេយ្យ  គ្រប់គ្រងពាណិជ្ជកម្ម ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • ត្រូវមានបទពិសោធន៍យ៉ាងតិច២ឆ្នាំក្នុងវិស័យធនាគារទាក់ទងនិងការគ្រប់គ្រងហានិភ័យទីផ្សារ
  • ចេះប្រើកុំព្យូទ័រ កម្មវិធី Microsoft Office , Internet, E-mail និងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗ
  • ភាសាអង់គ្លេស អាចប្រើប្រាស់បាន
  • មានចំណេះដឹងក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

បៀវត្ស​និង​អត្ថប្រយោជន៍ផ្សេងៗ

  • បៀវត្សមានលក្ខណៈប្រកួតប្រជែង។
  • ការដំឡើងបៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ប្រចាំឆ្នាំ និង អត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។
  • ទទួលបានឱកាសបណ្តុះបណ្តាល និងការពង្រឹងជំនាញបន្ថែម។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover letterដោយបញ្ជាក់ពីកំរិតប្រាក់បៀវត្សដែលរំពឹងទុក និង​ភ្ជាប់​នូវ​ឯកសារ​ភ្ជាប់​​ខាង​លើមកអាសយដ្ឋាន​ទំនាក់ទំនង​ខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ

នាយកដ្ឋានធនធានមនុស្ស
# ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

តាមរយៈអ៊ីម៉ែល: jobs@rdb.com.kh
បញ្ជាក់៖ បេក្ខជន​ដែល​ត្រូវ​បាន​ជាប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​ធ្វើ​ការ​សម្ភាសន៍នៅការិយាល័យកណ្តាលអគារលេខ# 9-13, ផ្លូវលេខ 7, សង្កាត់ចតុមុខ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកទូរស័ព្ទ: ០២៣​ ២២០ ៨១០ / ០៨១ ៧៧៩ ៩៤៨ (រៀងរាល់ម៉ោងធ្វើការ)